បុរសម្នាក់ ព្រោះតែអន់ចិត្ត និងប្រពន្ធស្តីបន្ទោស បន្តិចបន្តួច រឿងលក់គោមេ ០២ក្បាល ដើម្បីជាសោហ៊ុយទៅរកការងារធ្វើនៅ ថៃ បែរជាមិនបានដូចបំណង បានធ្វើអត្តឃាតដោយយកក្រម៉ា ចង .ក ស្លាប់ខ្លួនឯង នៅ នឹងដើមស្តៅចម្ងាយ៣០ម៉ែត្រ ខាងកើតផ្ទះ បង្កការភ្ញាក់ផ្អើល ។ នេះបើតាមសេចក្តី រាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃ២២ ខែវិច្ឆកា។
សពត្រូវបានគេប្រទះឃើញនៅ វេលាម៉ោង ០៦ និង ១៥ នាទី កាលពីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ ភូមិយាងវៀន ឃុំផ្គាំ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មាន ពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា បុរសដែលធ្វើ អត្តឃាត ខ្លួនឯង ឈ្មោះ ភន់ ប៉េង អាយុ៥៥ឆ្នាំ។ នៅមុន ពេលកើតហេតុ បុរស នេះ បានលក់គោមេចំនួន០២ក្បាលឲ្យក្មួយ បានតម្លៃ ប្រមាណជា ១០ ម៉ឺនបាត ដើម្បីយក លុយទៅធ្វើការនៅប្រទេសថៃ តែបែរជាមិនបានទៅដូចបំណង ក៏នឹកស្តាយគោ ពេលនោះប្រពន្ធ ក៏និយាយថា បើកុំលក់គោមានអី ដល់លក់ហើយមិនបានទៅថៃ ដដែល ចំណែកលុយក៏ចាយជិតអស់ ។ ដោយនឹកស្តាយគោផង និងលឺសំដី ប្រពន្ធ និយាយនោះផង ។ ឈ្មោះ ភន់ ប៉េង បានគិតខ្លី ក៏សម្រេចចិត្តធ្វើអត្តឃាតដោយចង . ក នៅនឹងដើមស្តៅជិតផ្ទះ ៕