សៀមរាបរកឃើញអ្នកវិជ្ជមាន៩១នាក់,ជាស្បើយ១៨នាក់ និង​ស្លា.ប់​២នាក់​បន្ថែម

 ខេត្ត​សៀម​រា​ប ៖ ​នៅ​ថ្ងៃ​ទី​០៤ ​កក្កដា​ ​ ២០២១ រដ្ឋបាល​ខេត្ត​បានប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ថ្មី​ចំនួន​៩១​នាក់, ជា​សះស្បើយចំនួន​១៨​នាក់ និង អ្នក​ស្លា.ប់ចំនួន​២​នាក់បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ខេត្តសៀមរាបមាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩សរុបចំនួន​១.៥០៨​នាក់, បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​៥៨០​នាក់, ស្លា.ប់កើន​ឡើង​​ចំនួន​១៧​នាក់ និង​៩១១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​ ។ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​៖ ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល ក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៩១​នាក់ ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១៨​នាក់ និង​ស្លាប់ ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។

ករណី​ទី​១ ដល់ទី​១២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្តី ករណី​ទី​១៣ ដល់ទី​២៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី និង​ករណី​ទី​២៧ ដល់ទី​៣១ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ​ ។ ក្នុង​នោះ ករណី​ទី​៣២ ដល់ទី​៤៦ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ដំ​ដែក ករណី​ទី​៤៧ ដល់ទី​៤៨ ជា​ករណី​ឆ្លង​ពី​អ្នកជំងឺ​ឈ្មោះ សុខ ឃ​ន ករណី​ទី​៤៩ ដល់ទី​៥២ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ធំ​។

ជាមួយ​គ្នា​នេះ ករណី​ទី​៥៣ ដល់ទី​៥៥ ជា​ករណី​ឆ្លង​ពី​អ្នកដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ករណី​ទី​៥៦ ដល់ទី​៧៨ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​៧៩ ដល់ទី​៩១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។ អ្នកជា​សះ​ស្បើយ​ទាំង​១៨​នាក់ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

ករណី​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់ ដូច​មាន​រាយ​នាម​ខាងក្រោម​៖ ១-​ឈ្មោះ កង ចិន្ដា ភេទ​ស្រី អាយុ​៤០​ឆ្នាំ អាសយដ្ឋាន​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖០០​នាទី និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩៖១០​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។ ២-​ឈ្មោះ ប៉ាវ ហ៊ឺ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ អាសយដ្ឋាន​ភូមិ​អូរ​របង សង្កាត់​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២១៖០០​នាទី និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១២៖៣៥​នាទី ដោយសារ​ជំងឺ​រលាក​សួត បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕








Previous Post Next Post