សហគមន៍​ខ្មែរអ៊ិស្លាម ជីករណ្តៅ​ត្រៀមទុក​បញ្ចុះស.ព​សាសនិក​​អ៊ិ​ស្លា​ម ​ស្លា.ប់​ដោយកូ​វី​ដ ​នៅ​សៀម​រាប

 ខេត្ត​សៀម​រា​ប ៖ ​កាលពី​ថ្ងៃ​ទី៤ ខែ កក្កដា​ ឆ្នាំ​២០២១​នេះ លោក អែ​ល សៀត សមា​ជិ​ក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ដោះស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ របស់​សហគមន៍​ខ្មែរ​អ៊ិ​ស្លាម​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​កាន់​ទីតាំង​ដី​សម្រាប់​ត្រៀម​ទុកបញ្ចុះ​​ស.ព​សាសនិក​អ៊ិ​ស្លា​ម​ក្នុង​ករណី​ស្លា.ប់​ដោយ​សារ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​គោក​ក្រើ​ល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀម​រាប​។

ក្នុង​ការ​ជីករណ្តៅ​ទុក​ត្រៀម​សម្រាប់​បញ្ចុះស.ព​របស់​បងប្អូន​សាសនិក​​អ៊ិស្លា​ម​ដែល​​ស្លា.ប់​ដោយសារ​ជម្ងឺ​កូ​វី​ដ​-១៩ ​បាន​ធ្វើ​ឡើង​ដោយ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ពេល​កន្លង​មក​។ ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ និង​ជីករណ្តៅ​សម្រាប់​ត្រៀមទុក​បញ្ចុះស.ព​នោះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឡុ​ង រ​ដ្ឋា​រក្ស អភិបាល​នៃ​គណ​:​អភិបាលស្រុក​អង្គរធំ និង​លោក​អធិការ​ស្រុក លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ព្រមទាំង​មាន​អាជ្ញាធរ​ភូមិ ឃុំ​គោក​គ្រើល ចូលរួម​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ លោក អែ​ល សៀត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​នេះ បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ជីករណ្តៅ​ត្រៀម​ទុក​នេះ គឺ​មិន​មែន​ជា​ការ​ប្រមាថ​ដល់​អាយុជីវិត​របស់​បងប្អូន​សាសនិក​​អ៊ិ​ស្លា​ម ដែល​បាន​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​រៀបចំ​ត្រៀម​ទុក​ការពារ​ទុកជា​មុន និង​ដើម្បី​គាំទ្រ​ដល់​ក្រុមការងារ​ដែល​ត្រូវ​រៀបចំ​បញ្ចុះស.ព​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទាន់​ពេលវេលា​តែ​ប៉ុណ្ណោះ ។

​លោកក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពេល​នេះ ​ក្រុមការងារ​បាន​ធ្វើការ​ជីករណ្តៅ​ត្រៀម​ទុក​បញ្ចុះស.ពបាន​ចំនួន​៥​រណ្តៅ​ហើយ​ចំពោះ​ការ​ជីក​រណ្តៅ​ត្រៀមទុក​សម្រាប់​បញ្ចុះស.ព​នេះ គឺជា​ថវិកា​របស់​បងប្អូន​សប្បុ​សរ​សជន​ខ្មែរ​សាសនិក​​អ៊ិ​ស្លា​ម​ក្នុង​ខេត្តសៀម​រាប ដែល​បាន​ចូលរួម​បរិច្ចាគ​ដល់​ក្រុមការងារ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ​៕








Previous Post Next Post