សោកស្តាយ​យ៉ាងណា ភ្លើង​ត្របាក់​ផ្ទះ​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន

 ខេត្ត​សៀម​រា​ប ៖ ​ លោកវរសេនីយ៍ឯក តាំង លីហេង អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ឱ្យដឹងលើ​ករណី​​​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋមួយកន្លែង​នៅ​ស្រុក​ជីក្រែងថា គឺបាន​កើតឡើងក្នុងពេលដែល​​ម្ចាស់ផ្ទះ​បិទទ្វារចុះក្រោមទៅ​អង្គុយ​លេង​ផ្ទះ​អ្នក​ជិតខាង ។ លុះមួយសន្ទុះ ក៏​ឃើញ​អណ្តាតភ្លើងឆេះចេញ​ពីលើ​ផ្ទះមកតែម្តង ។ ហើយសំណាងល្អដែរ ដែលមិន​បណ្ដាល​ឱ្យ​ឆ្លង​ទៅ​ផ្ទះ​​​នៅ​ជាប់​គ្នា​ទៀត​នោះ ។ ដូច្នេះ សូមចែករំលែក​ដល់ប្រជាពលរដ្ឋ សូមមេត្តា​បង្កើនប្រុងប្រយ័ត្នចំពោះភ្លើងគ្រប់ពេលទាំងអស់ ។

សូមរំលឹកថា ​អគ្គិភ័យឆេះដ៏សន្ធោសន្ធៅនេះ គឺកើតឡើងកាលពីថ្ងៃទី២៣ តុលា​ ​វេលា​ម៉ោង​១៨​និង​១៧នាទី​ល្ងាច​ស្ថិត​នៅភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ចុះ​ពី​ផ្លូវជាតិ​លេខ​០៦ ចម្ងាយ​ពី​អធិការដ្ឋាន​នគរបាល៤១គីឡូម៉ែត្រ ចូល​តាម​ផ្លូវ​លេខ​២៦៦ ទៅ​ទិស​ខាងជើង​។ ហើយភ្លើងរលត់​ទៅ​វិញ នៅ​ម៉ោង​១៩ និង​២៧នាទី​យប់ថ្ងៃដដែល បន្ទាប់ពីមាន​​កម្លាំង​នគរបាល​ប៉ុស្តិ៍ ប្រជា​ការពារ ប្រជាពលរដ្ឋ និងក្រុម​ពន្លត់អគ្គិភ័យនេះ ហើយសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ​រកមូលហេតុពីការឆេះនេះ ។

លោកវរសេនីយ៍ឯកបាន​បន្ថែម​ទៀតថា ​ម្ចាស់​ផ្ទះរងគ្រោះខាងលើ ​ម្ចាស់​ឈ្មោះប៊​ន ហិ​ង ភេទប្រុស អាយុ៥២ ឆ្នាំ​រស់នៅ ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ​​ចំពោះមូលហេតុ គឺបណ្តាលមកពីទុ​ស្សេ​ខ្សែភ្លើង​។ ​ ក្នុង​នោះ ​​ផ្ទះត្រូវឆេះអស់ ។ ២,​ប្រាក់​ខ្មែរ ២.០០០.០០០​រៀល​ ៣,​កងដៃ​ផ្លា​ក​ទី​ន​ចំនួន​០២ (​តំលៃ ១.០០០.០០០​រៀល​)​ ​៤,​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​០១​គ្រឿង​ ៥,​ម៉ូតូ​ចំនួន ០២ គ្រឿង​ម៉ាក​ហុង ដា​ឌ្រី​ម​សេ​១២៥ ​និង​ម៉ា​កកូន​ទា ៦, កង់​០១​គ្រឿង​ ​៧, គ្រែ​ឈើ​ប្រអប់​ចំនួន ០៤ ​៨, សម្ភារដែល​នៅ​ក្នុងផ្ទះ​មួយ​.​ចំនួន​ឆេះ​ទាំងស្រុង បើគិត​ជា​ទឹកប្រាក់អស់​ចំនួនជិត២ម៉ឺន​ដុល្លារ​ដែរ ។










Previous Post Next Post