រាជធានីភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះតួលេខនៃអ្នកជំងឺទទួលមរណភាពដោយកូវីដ ១៩ កើតមានជារៀងរាល់ថ្ងៃ គួរឱ្យបារម្ភ ពិសេសគឺក្នុងមួយថ្ងៃ ស្លា.ប់ មិនក្រោម ១០ នាក់នោះទេ ដែលជាចំនួនច្រើនជាងអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំដែលមានជាធម្យម ២នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ ។
ជាក់ស្តែង កម្ពុជាពេលនេះមានអ្នកជំងឺទទួលមរណភាពដោយកូវីដ-១៩ ឡើងដល់ ៣៨០ នាក់ក្រោយពីក្រសួងសុខាភិបាលបានប្រកាសនិងបញ្ជាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា អំពីការរកឃើញអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ បន្ថែមចំនួន១២នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន៦២៥នាក់ ខណៈព្យាបាលជាសះស្បើយចំនួន៧០៥នាក់ ។
ក្រសួងគូសបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី 625 នាក់ទៀត ជាសះស្បើយ 705 នាក់ និងស្លាប់ 12 នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន ករណីឆ្លងសហគមន៍ 591 នាក់ និងអ្នកដំណើរពីបរទេស 34 នាក់ ។
ក្រសួងបានលើកឡើងថាគិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសសរុប 40,782 នាក់
អ្នកជាសះស្បើយ35,030 នាក់ និងអ្នកស្លាប់ 380 នាក់។
សូមជម្រាបថា ចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃនៅតែកើនមិនអន់ថយនោះទេ ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆ្លងជំងឺកូវីដ១៩នេះ ដោយគោរពតាមវិធានការសុខាភិបាលជានិច្ច ៕



