ខេត្តកំពង់ធំ ៖ សេចក្តីរបាយការណ៍បឋមបានឲ្យដឹថា មានករណីប្តីកា.ប់ប្រពន្ធបណ្តាលឱ្យបាត់បង់ជីវិត រួចអា.រកខ្លួនឯងតាមក្រោយ ប៉ុន្តែជនដៃដល់ជាប្តីមិនទាន់ស្លា.ប់នោះទេ ខណៈកំពុងសង្គ្រោះបន្ទាន់ ។
ហេតុការខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិលាប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ យោក គឿន អាយុ៤៣ឆ្នាំ រស់នៅភូមិស្លា.ក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបាត់បង់ជីវិត។ ចំណែកជនដៃដល់ជាប្តីឈ្មោះ វ៉ាន់ លន់ អាយុ៤៨ឆ្នាំ រងរបួសធ្ងន់ ។
តាមសេចក្តីរាយការណ៍បានបន្តថា នៅមុនកើតហេតុមួយថ្ងៃ ជនដៃដល់ជាប្តីមានអាការ:មិនស្រួលខ្លួន ហើយប្រពន្ធក៏បានហៅពេទ្យទៅពិនិត្យ និងព្យួសេរ៉ូមឲ្យ ។ លុះដល់វេលាម៉ោងប្រហែល១១យប់ថ្ងៃដដែលក៏បានដោះសេរ៉ូម រួចជនដៃដល់បានដើរចេញពីផ្ទះបាត់ ប្រពន្ធតាមរកមិនឃើញនោះទេ រហូតដល់វេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ទើបជនដៃដល់ជាប្តីបានមកដល់ផ្ទះ ប៉ុន្តែនៅពេលជនដៃដល់ដើរមកដល់ផ្ទះ បែរជាមិនបានចូលនោះទេ ក៏ដើរហួសទៅត្បូងកាត់តាមវាលស្រែ ។ បន្ទាប់ពីឃើញបែបនេះ ប្រពន្ធ និងកូនបានតាមឃាត់ដែរ តែជនដៃដល់មិនស្តាប់ទេ ព្រមទាំងគំរា.មថា «កុំតាម» ប៉ុន្តែទោះជាយ៉ាងណា ប្រពន្ធមិនដាច់ចិត្ត នៅតែដើរតាមមើលប្តីម្នាក់ឯង ព្រោះប្តីមានអាការៈមិនស្រួលផង ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា ខណៈពេលចេញផុតពីផ្ទះប្រហែលមួយគីឡូម៉ែត្រកន្លះ ស្រាប់តែប្តីដកកាំបិ.តប៉័ងតោពីក្នុងអាវកា.ប់ទៅលើប្រពន្ធចំនួន៨កាំបិ.ត ចំលើក្បាល មុខ និងដៃ បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ ដោយមិនទាន់ដឹងមូលហេតុ ។
ក្រោយពីកា.ប់ប្រ.ហារ បណ្តាលឱ្យប្រពន្ធបាត់បង់ជីវិតរួច ជនដៃដល់ជាប្តីក៏សម្រចចិត្តអា.រកខ្លួនឯង ប៉ុ.នប៉ងសម្លា.ប់ខ្លួនតាមក្រោយដែរ ប៉ុន្តែមិនស្លា.ប់នោះទេ គ្រាន់តែរបួសធ្ងន់ ហើយក៏ត្រូវកម្លាំងជំនាញនៃអធិការដ្នាននគរបាលស្រុកស្ទោង បានចុះទៅអន្តរាគមន៏ជាបន្ទាន់ ដោយបញ្ជូនជនដៃដល់ដែលកំពុងរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្ទោង ប៉ុន្តែដោយសារជនដៃដល់ជាប្តីរងរបួសធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ធំ ។
ជុំវិញករណីខាងលើនេះ កម្លាំងនគរបាលស្រុកស្ទោង សហការណ៍ជាមួយជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ ៕



