ខេត្តបាត់ដំបង ៖ បុរសដែលមានសតិមិនប្រក្រតីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននេះបានប្រើប្រាស់កាំបិតខ្វែវវាយមិនញញើតដៃទៅលើស្ត្រីម្នាក់ ដែលមានសតិមិនប្រក្រតីដូចគ្នាបណ្ដាលឲ្យស្លា.ប់ កើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីព្រឹកថ្ងៃទី២៩ មិថុនា ស្ថិតនៅខាងមុខផ្ទះទុកចោលមួយកន្លែង ក្នុងភូមិតាស្ដារ ឃុំតាស្ដារ ស្រុកសំពៅលូន ។ គេមិនទាន់ស្គាល់ឈ្មោះជនដៃដល់ទេ តែមានអាយុប្រហែលជាង៣០ឆ្នាំ ហើយជាមនុស្សមានសតិមិនប្រក្រតី(ឆ្គួត)។
ដោយស្ត្រីរងគ្រោះក៏មិនស្គាល់ឈ្មោះ និងមានអាយុប្រហាក់ប្រហែលគ្នា មានសតិមិនប្រក្រតីដូចគ្នា ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសនោះបានយកកាំបិតខ្វែវវាយយ៉ាងពេញទំហឹងទៅលើស្ត្រីរងគ្រោះរហូតដល់ស្លា.ប់នៅខាងមុខផ្ទះ ដែលម្ចាស់ទុកចោល។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសឆ្គួតនោះ នាំទៅកាន់អធិការនគរបាលស្រុកសំពៅលូន ដើម្បីសួរចម្លើយនិងចាត់ការតាមនីតិវិធី តែគេមិនដឹងថា ត្រូវសួរបែបណាទេ ដើម្បីបានចម្លើយ…?


