ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លីពូថៅចូលកា.ប់លោកយាយមួយរូបដែលជាស្ត្រីមេម៉ាយទាំងកណ្តាលថ្ងៃ ខណៈលោកយាយរងគ្រោះកំពុងដេកលង់លក់ក្នងផ្ទះ បណ្តាលឱ្យបាត់បង់ជីវិតក្នុងថ្លុកឈា.ម ។ ពាក់ព័ន្ធនឹងករណីនេះសង្ស័យមកពីទំនាស់ព្រំដីភូមិ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើ.លកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិឃូស្វាយ ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សូ សួង ភេទស្រី អាយុ៧៤ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិរស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា និងមានផ្ទះជាប់របងគ្នា ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានជនរងគ្រោះត្រូវបានឃា.តករកា.ប់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗក្នុងផ្ទះរួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលជំនាញខេត្តបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ ដោយប្រទះឃើញស្ត្រីរងគ្រោះបានបាត់បង់ជីវិតក្នុងថ្លុកឈា.មក្រោមអង្រឹងនិងពិនិត្យសព មានស្នាមកា.ប់ចំ៤កន្លែងចំក្បាលផ្នែកខាងក្រោយ។
លោកអធិការបានបញ្ជាក់ថា តាមការឱ្យដឹងពីចៅរបស់ស្ត្រីរងគ្រោះឈ្មោះ យ៉ែត ឡារិនណា ភេទប្រុស អាយុ៨ឆ្នាំ បានអោយដឹងថា មុនពេលជនសង្ស័យចូលធ្វើសកម្មភាពកា.ប់យាយរបស់គាត់ គឺយាយរបស់គាត់កំពុងដេកលង់លក់លើឥតការ៉ូបន្ទប់ក្រោមផ្ទះ ចំណែកគាត់ដេកលើអង្រឹងខាងលើ ស្រាប់តែជនសង្ស័យដែលរស់នៅភូមិជាមួយគ្នា និងផ្ទះជាប់របងគ្នាបានលីពូថៅចូលមកកា.ប់យាយរបស់គាត់ដែលកំពុងដេកលង់លក់ បណ្តាលឱ្យបាត់បង់ជីវិត បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់បន្តថា តាមការស្រាវជ្រាវជុំវិញករណីឃាតក.ម្មគ្រោងទុកជាមុននេះ គឺជនរងគ្រោះបានមានទំនាស់ព្រំដីភូមិរបងជាប់គ្នាជាមួយជនសង្ស័យដែលជាអ្នករស់នៅជិតខាងប្រមាណ១០០ម៉ែត្រខាងជើងផ្ទះជនរងគ្រោះ ។
ក្រោយពេលកើតហេតុ ជនសដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
