ចាប់​បាន​ហើយ​ជន​ដៃដល់​ចូល​កា​.​ប់​ស្ត្រី​មេម៉ាយ​ដល់​ក្នុងផ្ទះ ខណៈ​ចៅ​៨​ឆ្នាំ​ឃើញ​ផ្ទាល់​ភ្នែក

 ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានដឹង​ថា ជន​ដៃដល់​ដែល​បាន​លី​ពូថៅ​ចូល​ទៅ​កា​.​ប់​ស្ត្រី​ចំណាស់​មេម៉ាយ​ម្នាក់​ដល់​ក្នុងផ្ទះ​ខណៈ​ពេល​កំពុង​តែ​ដេក​លក់ ព្រោះតែ​រឿង​ទំនាស់​ដី​ព្រំ​កាលពី​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែមិថុនា ក្នុងភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បៅ​នោះ ពេល​នេះ​ចាប់ខ្លួន​ជន​ដៃដល់​បាន​ហើយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ​។

បើ​តាម​លោក​វរសេនីយ៍ឯក មាស រិ​ទ្ធី អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ថា ជនសង្ស័យ​ជា​ឃាត​.​ករ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ មានឈ្មោះ ច​យ សឺ​ន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​១២​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១​ស្ថិត​ភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ មាន​ករណី​ឃាត​.​កម្ម​កា​.​ប់ស​ម្លា​.​ប់​លើ​ជន​រង​គ្រោះ​ឈ្មោះ សូ សួង ភេទ​ស្រី អាយុ​៧៤​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​ជនសង្ស័យ​កា​.​ប់​ចំ​ក្បាល​ពីក្រោយ​ចំនួន​៤​កន្លែង បណ្តាល​ឱ្យ​ស្លា​.​ប់​ក្នុង​ថ្លុកឈាម​នៅ​បន្ទប់​ផ្ទះ​ជាន់​ក្រោម​ឈើ​លើ ថ្ម​ក្រោម ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​ជាមួយ​ចៅប្រុស ។

លោក​វរសេនីយ៍ឯក មាស រិ​ទ្ធី បាន​បញ្ជាក់​ថា ក្រោយ​មាន​កើតហេតុ​នោះ​រួច ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយ​កម្លាំង​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចុះ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ ហើយ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន ហើយ​ក៏​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ ច​យ សឺ​ន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រួម​នឹង​វត្ថុ​តាង​ពូថៅ​ចំនួន​១ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាត​.​ករ​ខាងលើ​នេះ​ហើយ ក៏​ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ ហើយ​បើ​តាម​ចម្លើយ​សារភាព​នៃ​មូលហេតុ​ដែល​កាប់​ស​ម្លា​.​ប់​ស្ត្រី​រង​គ្រោះ​នោះ គឺ​ព្រោះតែ​រឿង​ទំនាស់​ព្រំ​ដី​ភូមិ​របង​ជាប់​គ្នា ទើប​មានឱកាស​ក៏​បាន​ចូល​កា​.​ប់​ស្ត្រី​រង​គ្រោះ​បណ្តាល​ស្លា​.​ប់​តែ​ម្តង ។ ក្រោយ​សាកសួរ​ហើយ ជនសង្ស័យ​ក៏​ត្រូវ​បាន​រៀប​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​។





Previous Post Next Post