រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាង១ពាន់នាក់ ខណៈរកឃើញអ្នកឆ្លងថ្មី៥៤២នាក់បន្ថែម និងស្លា.ប់១៣នាក់។
ចំនួននេះសង្កេតឃើញថា អត្រាអ្នកព្យាបាលជាសះស្បើយច្រើនជាងរាល់ថ្ងៃ តែអត្រាអ្នកឆ្លងថ្មីវិញ នៅតែមានចំនួនច្រើនដែលជាក្តីកង្វល់ ក្នុងអត្រាអ្នកស្លា.ប់ដោយសារជំងឺនេះ ក៏មានច្រើនដែរ ។
ក្រសួងសុខាភិបាលបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី 542 នាក់ទៀត ជាសះស្បើយ 1,109 នាក់ និងស្លាប់ 13 នាក់
។ ក្នុងចំណោមអ្នកឆ្លងថ្មីមានករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន 505 នាក់ អ្នកដំណើរពីបរទេស 37 នាក់។
ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសមានចំនួនសរុប 38,969 នាក់
អ្នកព្យាបាលជា ជាសះស្បើយ32,967 នាក់ និងអ្នកស្លាប់ដោយជំងឺនេះមានចំនួន 348 នាក់៕

