បុរស​២​នាក់​ស្រវឹង​ភ្លាម បែក​គំនិត​ខូច​​​ភ្លែត ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់ តែ​ត្រូវ​នាង​ដេញ​តាម​​ចប់​ទាំង​២

 រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ស្រវឹងស្រា​ភ្លាម ក៏​បាន​បែក​​គំនិត​ខូច​ភ្លែត រួច​ទៅ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ដ្រី​ម្នាក់​តែ​មិន​បាន​សម្រេច ហើយ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​បំ​បុ​.​ក បណ្តា​ល្យ​ដួល រួច​ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍ ដោយ​យក​ដំបង និង​ដុំ​ថ្ម​វា​.​យ​ជនសង្ស័យ​ធ្វើ​ឱ្យ​រង​របួសធ្ងន់ បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ទូ​យ សុភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នឹង​មានស្រុក​កំណើត​ភូមិ​អំ​ង្រែ ឃុំ​ព្រែក​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ​។ ចំណែក​ជនសង្ស័យ​វិញ ទី​១- ឈ្មោះ ព្រាម វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ និង​ទី​២- ឈ្មោះ ផា​ន់ វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ហុងដា​បី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HD-9934​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ចេញ​មក​ពី​ទិញ​ម្ហូប​នៅ​ផ្សារ​ព្រី​ន​ថោ​ន ដោយ​ជិះ​ម្នាក់ឯង ហើយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដោយ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ និង​ដៃ​ម្ខាង​ទៀត​កាន់ចង្កូត​ម៉ូតូ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​បី​ត មាន​គ្នា​ចំនួន​២​នាក់​មក​ស្រប​ទិស​គ្នា ហើយ​ក៏​បាន​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លូ​ន​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ លុះ​បើក​ប្រមាណ​ជាង​៣​រយ​ម៉ែត្រ​នៅ​ចំណុច​ផ្លូវ​កោង ជន​រង​គ្រោះ​ក៏​បាន​ជិះ​បំ​បុ​.​ក​ម៉ូតូ​របស់​ជនសង្ស័យ បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ម៉ូតូ​តែ​ម្តង ហើយ​ជន​រង​គ្រោះ​ក៏​ចាប់​ក្របួច​.​ក​អាវ​ជនសង្ស័យ​បាន​ម្នាក់ រួច​ស្រែ​កថា «​ចោរ​ៗ» ក្រោយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឃាត់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ភ្លាម​ៗ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​វា​.​យ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ ដោយ​យក​ដំបង និង​ដុំ​ថ្ម​វា​.​យ​ទៅ​លើ​ជនសង្ស័យ​ទាំង​២​នាក់ បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ដោយ​ម្នាក់​ប៉ោង​មុខ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។ បន្ទាប់​មក បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​ទៅ​សួរនាំ​ភ្លាម​ៗ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​។










Previous Post Next Post