ដំណឹងមរណទុក្ខ! ម្ដាយក្មេក រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ

 (ភ្នំពេញ)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ដែលត្រូវជាម្ដាយក្មេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានទទួលមរណភាពនៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត កំពុងដម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ភូមិលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕








Previous Post Next Post