សម្តេចតេជោអំពាវនាវម្ចាស់រថយន្ដមិនទាន់បង់ពន្ធទៅបង់ពន្ធ និងហាមមិនឱ្យឡានចង្កួតស្ដាំចរាចរណ៍ លើផ្លូវ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ម្ចាស់​រថយន្ដ​ដែល​មិន​ទាន់​បង់ពន្ធ​ប្រញាប់​ទៅ​បង់ពន្ធ និង​ហាម​ដាច់ខាត​មិន​ឱ្យ​មាន​ឡាន​ច​ង្កួ​ត​ស្ដាំ​ចរាចរ​ណ៍លើ​ផ្លូវ​ខណៈ​ថ្ងៃ​កំណត់​នៃ​ការ​អនុគ្រោះ​ពន្ធ​១០% សល់​ត្រឹមតែ​១៥​ថ្ងៃ​ទៀត ។

សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​ថ្លែង​ក្នុង​កម្ម​ពី​ធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សណ្ឋាគារ ហា​យ៉ា​ត់ រី​ជិន ស៊ី​ភ្នំពេញ​«HYATT REGENCY PHNOM PENH» នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ចំពោះ​ម្ចាស់​រថយន្ដ​ដែល​មិន​ទាន់​បាន​បង់ពន្ធ សូម​អញ្ជើញ​មក​បង់ពន្ធ​ឱ្យ​បាន​រួសរាន់ ដើម្បី​ទទួល​បាន​នូវ​ការ​អនុគ្រោះ​១០%»​។

សម្ដេច​តេ​ជោ ក៏​បាន​សង្កត់​ថា ៖«​មិន​ឱ្យ​មាន​ព្រឹត្តិការណ៍​ដែល​កើតឡើង​តទៅ​ទៀត​នោះ​ទេ លើ​រថយន្ដ​មិន​បង់ពន្ធ​ជ្រក​ក្រោម​ផ្លា​ក​លេខ​នេះ ឬ​ផ្លា​ក​លេខ​នោះ ហើយ​ក៏​មិន​ឱ្យ​មាន​វត្តមាន​រថយន្ដ​ច​ង្កួ​ត​ស្ដាំ ចរាចរណ៍​បើក​លើ​ផ្លូវ​មិន​ថា ផ្លូវជាតិ ឬ​ផ្លូវលំ ត្រូវ​កែ​វា​ទៅ​ឆ្វេង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បន្ថែម​ថា ក្រោយ​ថ្ងៃ​៣១ ធ្នូ គឺ​ត្រូវ​បោះ​ពន្ធ​ពេញ​ដោយ​មិន​ទទួល​បានការ​អនុគ្រោះ​ពន្ធ​១០%​នោះ​ទេ ។ សម្ដេច​ក៏​លើក​ឡើង​ថា រឿង​រថយន្ដ​អត់​បង់ពន្ធ​នេះ គឺជា​រឿង​រកស៊ី​រត់ពន្ធ ដោយ​យក​ឡាន​មក​ជិះ ។

សូម​រំ​ឮ​កថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់​ថា «​អនុលោម​តាម​លិខិត​លេខ ៤៨២ ស​ជ​ណ​.​ហ​ធ ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​យោង​តាម​សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១ អគរ ចុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) ស្តី​ពី​ការ​អនុ វត្ត​គោលការណ៍ និង​យន្តការ​នៃ​ការ​ប្រមូល​ពន្ធ​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​កំពុង​ជ្រក​ក្រោម​ផ្លា​ក​លេខ​ផ្សេង​ៗ អគរ សូម​ធ្វើការ​រំលឹក​ដល់​ម្ចាស់​រថយន្ត​ពាក់ព័ន្ធ មេត្តា​ជ្រាប​ថា​ការ​អនុគ្រោះ​បន្ធូរបន្ថយ​ប្រាក់​ពន្ធ​-​អាករ​ចំនួន ១០​ភាគរយ សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង​នឹង​ត្រូវ​ដល់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ខាង​មុខ​នេះ​»៕








Previous Post Next Post