មណ្ឌលគិរី៖ ជនបង្កម្នាក់បានរងនូវការចាប់ខ្លួន បន្ទាប់ពីធ្វើ សកម្ម ភាព ដុតបំផ្លាញផ្ទះរបស់ខ្លួនឯង។ ករណីនោះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ នាទីថ្ងៃត្រង់ ចំណុចភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានឱ្យដឹងថាៈ ជនបង្ករម្នាក់ ឈ្មោះ កេត វុទ្ធី ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ ត្រូវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ដុតផ្ទះខ្លួនឯង បណ្តាលឱ្យខូចខាតសម្ភារៈ រួមមាន -ទូដាក់ខោអាវ ចំនួន ២ , តុឈើ ២, កៅអីតុកាតាចំនួន ៧ , គ្រែដេកចំនួន៣ , ម៉ាស៊ីន បោកខោអាវ ចំនួន១គ្រឿង , ទូរទស្សន៍ ១គ្រឿង , កង្ហាល់ ២គ្រឿង , ខ្សែកមាស១ ខ្សែ ទម្ងន់៦ជី, ម៉ូទ័របូមទឹក ២ , ម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង , ម៉ាស៊ីនត្រង់ស៊ីនឺរ ១ គ្រឿង និង អង្ករចំនួន១ បេ។
បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំង ចាប់ឃាត់ខ្លួន ទុកនៅអធិការដ្ឋាននគរបាល ក្រុងសែន មនោរម្យ ដើម្បីស៊ើបសួរ និងកសាងសំណ៉ំរឿង បញ្ជូនទៅស្នងការដ្ឋាន ដើម្បីអនុវត្តន៍ តាមនីតិវិធី ៕