ម្ចាស់កា​រ៉ា​ស់​សាំង PTT ស្តុ​ប​វត្ត​ឫស្សី​សាញ់ បាញ់សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់ទឹក ព្រោះ​មាន​វិបត្តិ​រឿង លុយកាក់​ធ្ងន់ធ្ងរ

  ភ្នំពេញ​៖ បុរស​ជាម​ន្ត្រី​យោធា​ម្នាក់ និង​ជា​ម្ចាស់កា​រ៉ា​ស់​សាំង ភី​ធី​ធី (PTT) បាន​បាញ់សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់ទឹក ហើយ​បាន​ត្រូវគេ​អះអាងថា ករណី​អត្តឃាត​កម្មនេះ ព្រោះ​តែមាន​វិបត្តិ​រឿង លុយកាក់​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៧​និង​១៥​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​បន្ទប់ទឹក ខាងក្រោយ បរិវេណ​កា​រ៉ា​ស់​សាំង PTT ផ្លូវ​បេតុង​ព្រៃ​ស (​ស្តុ​ប​វត្ត​ឫស្សី​សាញ់​) ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ អត្តឃាត​ជន ឈ្មោះ ឡី សុក្រឹត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ជា​មន្ត្រី​យោធា​ម្នាក់ និង​ជា​ម្ចាស់កា​រ៉ា​ស់​សាំង PTT​ស្នាក់នៅ​កន្លែងកើតហេតុ ដោយ​សាក សព មាន​ស្នាមរបួស ធ្លាយ​ពី​សៀតផ្កា ខាងស្ដាំ​ទៅខាង​ឆ្វេង ហើយ​បាន​បន្សល់ទុក នៅ​កន្លែងកើតហេតុ នូវ​អាវុធខ្លី​១ ដើម ម៉ាក ZORAKI 2914-T, បង់ ១ មាន​គ្រាប់ ក្នុង​បង់ ៦​គ្រាប់ ក្នុង​កាណុង​១, សំបក​កា​ទុ​ស​១ និង​បាល់​គ្រាប់​១​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មុនពេល​កើតហេតុ កន្លងមក ជនរងគ្រោះ មាន​វិបត្តិ​រឿង លុយកាក់​ធ្ងន់ធ្ងរ ។ លុះ​ព្រឹក​ថ្ងៃកើតហេតុ កូនចៅ ងើប​ពី​ដេក ដើររក​មេ មិនឃើញ ព្រោះ​ណាត់គ្នា ត្រូវ​ទៅ​ខេត្តកំពត ក៏​ទៅ​មើល​នៅ​បន្ទប់ទឹក ឃើញតែ​ស្បែកជើង ស្រែកហៅ មិនឮ​ឆ្លើយ ដោយមាន​សង្ស័យ ក៏​ហៅ​គ្នា យក​សោរ ចាក់​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​បាត់ ទៅហើយ ដោយមាន​ឈាម ផ្នែក​ក្បាល រួច​ក៏​ឆោឡោ ហើយ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​តែម្ដង​។ លទ្ធផល​ធ្វើ​សំណាក ពី​ក្រុមគ្រូពេទ្យ គឺ​អវិជ្ជមាន ជំងឺ​កូ​វីដ​-១៩​។​

​យោងតាម​ការសន្និដ្ឋាន វាយតម្លៃ ការពិនិត្យ និង​វិភាគ ជុំវិញ​កន្លែងកើតហេតុ របស់​កម្លាំង ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​លោក​ឧ​ញ៉ា វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​អម​សាលាដំបូង រាជធានី​ភ្នំពេញ គឺជា​អត្តឃាត​ជន ដោយ​បាញ់សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។​

​ដោយឡែក ចំពោះ​ករណី​ដែល​សមត្ថកិច្ច បញ្ជាក់ថា មាន​វិបត្តិ​ធ្ងន់ធ្ងរ អំពី​បញ្ហា​ថវិកា​នោះ ពុំទាន់​មានការ​បញ្ជាក់ ណាមួយ ឲ្យ​បានជា​ក់លាក់ អំពី​មូលហេតុ នៃ​វិបត្តិ​សេដ្ឋកិច្ច​នោះ នៅឡើយ​ទេ ៕









Previous Post Next Post