ចេញពី​កន្លែងធ្វើការ ហែល​ទឹក​ឆ្លងស្ទឹង​ទៅផ្ទះ ត្រូវ​ទឹក​ហូរ​កួច តាម​ខ្សែទឹក​បាត់​

 សមត្ថកិច្ច​ស្រុក​រុក្ខ​គី​រី បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី ២១ ខែតុលា​នេះ​ថា​÷ ករណី​ប្រជាពលរដ្ឋ លង់ទឹក​ស្ទឹង បណ្តាល​ឲ្យ​ស្លាប់​នេះ បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២១ ត្រង់ចំណុច​ទំនប់ ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី ក្នុង​ក្រុមទី ៨ ភូមិ​កែវ​មុន្នី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។​

​យុវជន​រងគ្រោះ មានឈ្មោះ ធី ធិ អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ជា​កម្មករ ធ្វើការ​នៅក្នុង​ក្រុមហ៊ុន សាងសង់​ទំនប់ ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី​។ ជនរងគ្រោះ ជាមួយ​បក្ខពួក​ចំនួន ៤ នាក់​ផ្សេងទៀត នៅ​ថ្ងៃកើតហេតុ បាន​វិលត្រឡប់ មកពី​ធ្វើការ​វិញ បាន​ហែល​ឆ្លង​ទឹកស្ទឹង ដូច​សព្វដង ក៏​ស្រាប់តែ​ទឹក​ហូរ​កួច លិច​ទៅតាម​ខ្សែទឹក​បាត់​ភ្លាមៗ ទោះជា​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ នគរបាល​ប៉ុ​ស្ត៍ រួមទាំង​កម្លាំង​អន្តរាគមន៍ វរ​សេនា​តូច ស៊ើបការណ៍ យោធភូមិភាគ​ទី​៥ ជាច្រើន​នាក់ ប្រឹងប្រែង​ចុះ​រុករក ស្ទើរ​ពេញ មួយ​យប់ ក៏​នៅតែ​រក​មិនឃើញ លុះដល់​ព្រឹក​ឡើង ថ្ងៃទី ២១ ខែតុលា វេលា​ម៉ោង ៨:០០ នាទី​ព្រឹក ទើប​រកឃើញ​៕






Previous Post Next Post