ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មានករណីឃា.តកម្ម គិតទុកជាមុនមួយបានកើតឡើងនៅចំណុចប្រឡាយប្រព័ន្ធផ្លូវលំ ពីភូមិចំណោម ទៅភូមិគោកពន្លៃ មានចម្ងា យជាងមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិចំណោមខាងកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ ជា ស៊ិធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី បានប្រើកាំបិតកា.ប់ប្រហារ ទៅលើជនរងគ្រោះឈ្មោះ ញើង សុផាត ហៅ តុត ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានសំនៅភូមិជាមួយគ្នា ត្រូវចំនួន៥កាំបិត បណ្តាលឲ្យស្លា.ប់នៅវាលស្រែ ខណៈជនរងគ្រោះបានដើរទៅដាក់មងត្រី ខាងកើតភូមិ ។
សេចក្តីរាយការបន្តថា ក្រោយពេលធ្វើសកម្មភាពជនសង្ស័យ បានចូលខ្លួនទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំចំណោម ដែលពេលនោះ ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនដាច់ចិត្តផ្តាច់ជីវិតជនរងគ្រោះ ព្រោះតែមានគំនុំជាមួយគាត់ អស់រយៈ ០២ឆ្នាំមកហើយ ដោយសារតែស្រឡាញ់កូនស្រីជនរងគ្រោះ មិនបាន ទោះបីខំជួយធ្វើស្រែឲ្យគាត់រហូត ដល់ទៅពីរឆ្នាំ ដើម្បីចង់បានកូនក្រមុំ ធ្វើជាប្រពន្ធ ប៉ុន្តែបែរជនរងគ្រោះក្បត់ពាក្យសន្យា ប្រគល់កូនស្រីនោះឲ្យទៅរៀបការជាមួយអ្នកដទៃវិញ ទើបបានជាមានរឿងហេតុកើតឡើង ។
ទោះជាយ៉ាងណាក្តី ជនសង្ស័យត្រូវបានសមត្តកិច្ចនគរបាលស្រុកមង្គលបូរី បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕