សៀមរាបបន្ដដាក់ភូមិ២ក្នុងស្រុកជីក្រែងជាតំបន់ក្រហម១សប្ដាហ៍ទៀត

 រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានបន្តដាក់ភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ជាតំបន់ក្រហម រយៈពេល១សប្ដាហ៍ទៀត។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ការអនុវត្តគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា។ ការបន្តបិទខ្ទប់នេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក៏ដូចជាទៅកាន់តំបន់ដទៃ។

សូមរំលឹកថា រដ្ឋបាលខេត្តបានសម្រេចដាក់ភូមិសាស្រ្តខាងលើជាតំបន់ក្រហមនៅថ្ងៃទី១៩ ខែកញ្ញា មក ក្រោយផ្ទុះករណីឆ្លងរាលដាលជំងឺកូវីដ១៩ សារជាថ្មី៕



Previous Post Next Post