ផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែពលរដ្ឋអាចយកចង្ហាន់ ឬទេយ្យទានប្រគេនព្រះចៅអធិការដើម្បីចាក់ចែងក្នុងវត្តបាន

 រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ការ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​ពីព្រោះ​ដើម្បី​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ពលរដ្ឋ​អាច​យក​ចង្ហាន់ ឬ​ទេយ្យទាន​ទៅ​ប្រគេន ព្រះ​ចៅអធិការ​វត្ត ឬ​គណៈកម្មការ​វត្ត ដើម្បី​ចាក់​ចែង​ក្នុង​វត្ត​បាន ។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋ​លេខ​ធិ​ការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ទៅ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៣​លាន​ដូ​ស ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​ថា ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​ច្រើន​គឺ​ជិត​១០០%​បើ​ធៀប​នឹង​ប្រទេស​ដទៃ ដោយ​ចាក់​លើ​មនុស្ស​ពេញវ័យ និង​ចាស់ ហើយ​ចាក់​ជូន​កុមារ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​កើត​មាន​ច្រើន ពិសេស​នោះ​ប្រ​ភេ​ស​វីរុស​ដែល​តា បាន​កំពុង​វាយ​លុង​នៅ​តាម​បណ្តា​ខេត្ត​ជាប់ ព្រំដែន​ជា​ពិសេស​នោះ​ខេត្តសៀមរាប ។

លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា ការ​សម្រេច​បិទ​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​រាជរដ្ឋាភិបាល​ធ្វើ​ដើម្បី​ទប់ស្កាត់​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពិសេស​នៅ​ក្រោយ​ភ្ជុំ​ហើយ​ប្រជាពលរដ្ឋ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។ លោក​ជំទាវ​បញ្ជាក់​ថា ៖«​រាជរដ្ឋាភិបាល​ធ្វើ​បែប​នេះ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទាន់​ពេលវេលា ពីព្រោះ​ហើយ​យ​មិន​ចង់​ឲ្យ​ថា​ក្រោយ​ពី​ភ្ជុំ​ហើយ​ប្រជាពលរដ្ឋ​យើង​ទទួលផល​វិបាក​នៃ​ការ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ ដូច្នេះ​ហើយ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ គឺជា​ការ​សម្រេច​ត្រឹមត្រូវ​បំផុត ដើម្បី​ជួយ​ឲ្យ​មានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ មានការ​គ្រប់​ក្រង​បាន​ល្អ​»​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មានការ​ផ្អាក​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​បើ​ចង់​ដាក់​នៅ​វត្ត​អាច​យក​ទេយ្យទាន ឬ​ចង្ហាន់​ទៅ​ប្រគេន​ចៅអធិការ​វត្ត ឬ​ក៏​គណៈកម្មការ​វត្ត​ផ្ទាល់​តែ​ម្តង ហើយ​ទុក​ព្រះសង្ឃ​ចាត់ចែង​ដោយ​ខ្លួន​ព្រះសង្ឃ​ផ្ទាល់​។

លោក​ជំទាវ​ថា​៖«​ដូច្នេះ​ឯង​ការ​ធ្វើ​បែប​នេះ​គឺ​យើង​អាច​ទប់ស្កាត់​ការ​រាត​ត​ត្បា​ត​ក៏​ដូច​ជា ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ។ ពីព្រោះ​យើង​ដឹង​ហើយ​ថា បើ​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​បិណ្ឌ​ជា​រៀងរាល់ថ្ងៃ​អាច​មាន​ករណី​ឆ្លង​ពី​វត្ត​មក​ក្រៅ ឬ​ពី​ក្រៅ​ទៅ​ក្នុង​វត្ត​ធ្វើ​ឲ្យ​ពិបាក​ទប់ស្កាត់​» ។

ទាក់​និ​ន​ករណី​យក​ចង្កា​ន់ ឬ​ទេយ្យទាន​ផ្សេង​ទៅ​ប្រគេន​ព្រះ​ចៅអធិការ​វត្ត ឬ​គណៈកម្មការ​វត្ត​កោះសន្តិភាព​បាន​ធ្វើការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​លោក សេង សុ​មុនី ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល ។ យ៉ាងណា​ក្តី នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួង​ធម្មការ និង​សាសនា បាន​ណែនាំ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​-​ខេត្ត ត្រូវ​សម្របសម្រួល​ជាមួយ​យន្ដ ការ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់​ការ​នាំ​យក​ចង្កា​ន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា ប្រគេន​ព្រះសង្ឃ​តាម​បណ្ដា​វត្ត​អារាម បន្ទាប់​ពី​រាជរដ្ឋាភិបាល ប្រកាស​ផ្អាក​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​សេចក្ដីណែនាំ​របស់ ក្រសួង​ធម្មការ បាន​ឲ្យ​ដឹង​ថា មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​-​ខេត្ត​សហការ​ជាមួយ​ព្រះ​មេគណ ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ផ្សព្វផ្សាយ​ដល់​គ្រប់​វត្ដ​អារាម​នៅ​ទូ​ទាំង​ប្រទេស​នូវ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ផ្អាក​ការ​រៀបចំ​ពិធី បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​។

ក្រសួង បាន​បន្ដ​ថា ផ្សព្វផ្សាយ​ដល់​គ្រប់​វត្ត​អារាម និង​វិហារ​ពា​ហិ​រ​សាសនា ត្រូវ​អនុវត្ត​នូវ​វិធានការ ការពារ​នានា​របស់ ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជា​ពិសេស ត្រូវ​ប្រកាន់​ភ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣​ការពារ ៣ របស់​រាជរដ្ឋាភិបាល​។

ក្រសួង បាន​បញ្ជាក់​ថា «​ត្រូវ​សហការ​ជួយ​សម្របសម្រួល​ជាមួយ​យន្តការ​ដែល​មានការ ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា ដល់​ការ​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា ប្រគេន​ដល់​ព្រះ សង្ឃ​នៅ​តាម​បណ្តា​វត្ត​អារាម​នានា​»​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ កញ្ញា រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច​ផ្អា ក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​វាយលុក​ខ្លាំង នា​ពេល​បច្ចុប្បន្ន​៕






Previous Post Next Post