ក្ដៅ​ខ្លាំង​រហូត​ដល់​៤៩,៥​អង្សា​សេ មនុស្ស​ស្លា​.​ប់​ភ្លាម​ៗ​យ៉ាងតិច​១៣៤​នាក់​ត្រឹម​​២ថ្ងៃប៉ុណ្ណោះ

 ប្រទេស​កា​ណា​ដា ៖ ប៉ូលិស​សហព័ន្ធកា​ណា​ដា រាយការណ៍​នា​ថ្ងៃ​ទី​២៩ មិថុនា ថា មនុស្សជា​ច្រើន​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ រវាង​ថ្ងៃ​ទី​២៨​មក​ថ្ងៃទី​២៩​ ខែ​មិថុនា ឆ្នាំ​២០២១ ក្នុង​តំបន់​ក្រុង​វ៉ា​គូ​វ័​រ ដែ​ល​នោះ​ជា​ចំនួនអ្នក​ស្លា.ប់​ដ៏​ច្រើន ប្រហែលជា​ដោយសារ​​តែ​ធាតុអាកាស​ក្ដៅ​ខ្លាំង​ពេក​ បាន​វាយប្រហារ​នៅ​ភាគ​ខាងលិច​ទ្វីបអាមេរិក ។

ប៉ុស្តិ៍​ប៉ូលិស​កា​ណា​ដា​២ នៃ​តំបន់​ក្រុង​វ៉ា​ន​គូ​វ័​រ ប្រកាស​ដាច់​ដោយឡែក​ពី​គ្នា​ថា មនុស្ស​យ៉ាងតិច​១៣៤​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ ចាប់តាំងពី​ថ្ងៃ​ទី​២៨ មិថុនា​មក ខណៈ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត​ជា​ប្រវត្តិសាស្ត្រ​វាយប្រហារ​ភាគ​ខាងលិច​កា​ណា​ដា​និង​សហរដ្ឋ​អាមេរិក។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​កា​ណា​ដា បាន​និយាយ​ថា យើង​គិត​ថា​មនុស្ស​ភាគច្រើន​ស្លា.ប់ដោយ​ធាតុអាកាស​ក្ដៅ​ខ្លាំង ។ សេច​ក្តី​ប្រកាស​បន្តថា មួយ​ផ្នែក​ធំ​នៃ​អ្នក​ស្លា.ប់​ជា​មនុស្ស​ចាស់ ។ ក្រុង​វ៉ា​ន​គូ​វ័​រ​នៅ​ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ស៊ី​ហ្វិ​ក ចាប់​តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​សីតុណ្ហភាព​មាន​ខ្ពស់​ជាង៣០​អង្សា​សេ ពិតជា​ហួស​ពី​សីតុណ្ហភាព​ធម្មតា ដែល​មាន​ត្រឹម​២១​អង្សា​សេ​ក្នុង​រដូវ​នេះ ។ ធាតុ

អាកាស​ក្ដៅ​ខ្លាំង​មាន​ក្នុង​ប្រទេស​កា​ណា​ដា​ទាំងមូល ចាប់​តាំង​ពិ​ថ្ងៃ​ទី​២៨ មិថុនា​ មក​ពិសេស​នៅ​LYTTON ជា​ភូមិ​មួយ​នា​ភាគ​ឦសាន​ក្រុង​វ៉ា​នគូ​វ័​រ ដែល​នៅ​ទីនោះ​សីតុណ្ហភាព​បាន​ឡើង​ដល់​៤៩,៥​អង្សា​សេ ៕




Previous Post Next Post