រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣៩នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យតេស្តិ៍សំណាក រកឃើញមានវិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃដដែលនេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តិ៍សំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល នៃការពិនិត្យពេញមួយព្រឹក ឃើញថា មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ ។
ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាលផងដែរ ។ ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តិ៍សំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ នៅក្នុងវត្តផងដែរ ។
ជុំវិញករណីនេះ បើតាមការបញ្ជាក់ពី ពីមន្ត្រីអាជ្ញាធសង្កាត់ស្ទឹងមានជ័យ១ អោយដឹងថា ៖ ដំបូងឡើយ គឺមានតាអាចារ្យម្នាក់នៅក្នុងវត្តបានស្លាប់ ហើយក្រោយការស្លាប់ហើយនោះ ក្រុមគ្រូពេទ្យបានធ្វើការតេស្តិ៍សំណាក ពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ ។ ក្រោយការពិនិត្យឃើញហើយនោះ មិនបានប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមានព្រះសង្ឈ១អង្គបាន ពិនិត្យសំណាក ឃើញមានវិជ្ជមានកូវី១៩ដែរ ។
ក្រោយមានព្រះសង្ឈ១អង្គមានវិជ្ជមានហើយនោះ ក្រុមអាជ្ញាធរបានចុះ ហ៊ុំព័ទ្ធទីតាំងវត្តទាំងមូល ដោយចាក់សោរទ្វាររបងវត្ត និងតម្រូវអោយព្រះសង្ឈ តាជីយាយជី និងអ្នកពាក់ព័ន្ធនៅក្នុងវត្តទាំងអស់ ត្រូវធ្វើសំណាក ។ លុះរហូតដល់វេលាព្រឹកថ្ងៃទី១៧ ខែឆ្នាំខាងលើ ក្រុមគ្រូពេទ្យបានចុះទៅធ្វើសំណាកដល់ក្នុងវត្ត ហើយក៏ពិនិត្យឃើញ មានវិជ្ជមានកូវីដ១៩ ចំនួន៣៩អង្គនាក់តែម្តងទៅ ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់ ក្រោយការផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ រកឃើញព្រះសង្ឃគង់នៅវត្តចំនួន៣ហើយក្នុងរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ៕





